ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបសម្រាប់សំណាក់ធម៌ បណ្ដាលឲ្យស្លាប់លោកយាយម្នាក់ នៅខេត្តកំពង់ចាម

កំពង់ចាម: កាលពីវេលាម៉ោង ០៣ និង៤៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ ស្ថិតក្នុងភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម មានករណីអគ្គិភ័យកើតឡើង។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ផងដែរ។ ប្រភេទសំណង់ ជាតូបសម្រាប់សំណាក់ធម៌មានទំហំ ៥x១៥ម៉ែត្រ ប្រក់ក្បឿងជញ្ជាំងក្តារ។

ហេតុការណ៍នេះ សមត្ថកិច្ចបានប្រទះឃើញសពលោក យាយម្នាក់ ដេកស្លាប់ ឈ្មោះសន លី អាយុ ៧៦ឆ្នាំ មានទីលំនៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកងមាស។

យ៉ាងណាមិញ ខាងជំនាញព្រហ្មទណ្ឌ កំពុងបើកការស៊ើបអង្កេត ជុំវិញករណីស្លាប់នេះផងដែរ៕

មតិយោបល់