ព័ត៌មានជាតិ

តូចចិត្តនិងម្តាយឈឺ១ បែជាចង.ក សម្លាប់ខ្លួន

កំពត: នៅយប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ចន្លោះម៉ោង៣ទៅម៉ោង៥ជិតភ្លឺមានករណីធ្វើអត្តឃាត(ចង.ក)ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំសង្កែ ស្រុកទឹកឈូ ខេត្តកំពត។
ជនរងគ្រោះឈ្មោះអ៊ំ តារ៉ារស្មី ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ភ្នំពេញ (ជាជាងផាត់មុខតាមសំអាងការ)។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រាប់មិត្តភក្តិថាមា្តយខ្លួនឈឺបានតេទូរស័ព្ទមកទារលុយរហូត ។ តែមិនដឹងមូលហេតុអ្វីទើបចង.ក សម្លាប់ខ្លយនបែបនេះ។
ជនរងគ្រោះបានមកស្នាក់នៅផ្ទះមិត្តភក្តិឈ្មោះ សាម ប៉ជាង ភេទប្រុសអាយុ25ឆ្នាំ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹឈូ ខេត្តកំពត។
តាមការពិនិត្យរបស់ជ៉ំនាញបច្ចេកទេសស្រុក ឃេីញថា មិនមានពាក់ពន្ធបទល្មើសអ្វីឡើយ ជនរងគ្រោះបានចង.កប្រាកដមែន៕

 

មតិយោបល់