ព័ត៌មានជាតិ

អាសូរណាស់! លង់ទឹកស្លាប់ចោលក្រុមគ្រួសារទាំងវ័យក្មេង

ពោធិ៍សាត់ៈ មានករណីលង់ទឹកកាលពី ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២០ នៅវេលាម៉ោង១ និង ២០នាទី ចំណុចស្រះទឹក របស់ឈ្មោះ ប៉ា សារុំ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះ ឈ្មោះ យុទ្ធ តារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ (នៅលីវ)
ឪពុកឈ្មោះ យុទ្ធ ផល អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ -ម្តាយឈ្មោះ វន ភី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ
មានកូនចំនួន ៣នាក់ ស្រី១នាក់
រស់នៅភូមិប៉ប៉ិត ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះបានទៅ ងូតទឹក ស្រះ ជារៀងរាល់ថ្ងៃ ពេលចុះងូតទឹក ជនរងគ្រោះក៏បានរអិលជើងធ្លាក់ចូលក្នុងទឹកជ្រៅបណ្ដាលឲ្យលង់ស្លាប់នៅកន្លែង
កើតហេតុ ។
មូលហេតុ ជនរងគ្រោះ មានជំងឺប្រសៃប្រាសាទ
ក្រោយការពិនិត្យសាកសពរួចយើងបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ តាម បញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ឲ្យទៅសាច់ញាតិ
យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់