ព័ត៌មានជាតិ

Updated៖ សមត្ថកិច្ចឃាត់ខ្លួនឃាតក ២នាក់ ករណីឃាតកម្មសម្លាប់យុវជនម្នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីយប់ ចំណុចបេនរថយន្ត ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ២នាក់៖
១/ឈ្មោះ ព្រីង តាំងអាន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ។
២/ឈ្មោះ រ៉េត ផេន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងរស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់ និងយកកូនកាំបិតមុខកាំបិតមុតស្រួច ផ្លែដែក ដងជ័រ ពណ៌ក្រហម ចាក់ទៅលើជនរងគ្រោះឈ្មោះ គឹម ឫទ្ធី ហៅ ឆៃ អាយុ ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ត្រូវចំដើមទ្រូង ចុងដង្ហើម បណ្ដាលឲ្យរងរបួស ស្លាប់ពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ ក្រុមជនសង្ស័យឈ្លោះប្រកែកជាមួយអ្នកភូមិ ហើយជនរងគ្រោះចូលទៅឃាត់។

ដកហូត៖ កូនកាំបិតដងជ័រពណ៌ក្រហម។

ក្រោយពេលកើតហេតុកម្លាំងនគរបាល ចុះដល់ទីតាំងត្រួតពិនិត្យ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់