ព័ត៌មានជាតិ

ភ្លើងឆេះចម្ការបំផ្លាញដើមកៅស៊ូ ៨០០ដើម និងសរុបជាទឹកប្រាក់ចំនួន ៧,០០០ដុល្លារ

បាត់ដំបង: ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅវេលាម៉ោង ១និង៣០នាទីរសៀល ស្ថិតនៅត្រង់ចំណុចបឹងខ្ជឹង ភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីភ្លើងឆេះរាលឆេះចូលចម្ការរបស់ម្ចាស់ឈ្មោះ ជាប ងួន ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំ/ស្នាក់នៅភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
– ឆេះដីចម្ការទំហំ ១.៥ហិចតា
– ឆេះដើមកៅស៊ូចំនួន ៨០០ដើម
– សរុបគិតជាទឹកប្រាក់អស់ចំនួន ៧,០០០$ (ប្រាំពីរពាន់ដុល្លារ) ។

មូលហេតុ៖ ភ្លើងឆេះរាលចូលចម្ការ។

ភ្លាមៗនោះបានកម្លាំងរបស់អធិការស្រុក និងប្រជាពលរដ្ឋចូលរួមចេញរថយន្តពន្លត់ចំនួន ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត បង្ក្រាបបានទាន់ពេលវេលា៕

មតិយោបល់