ភ្នំពេញៈ មុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងសកម្មម្នាក់ ត្រូវសមត្ថកិច្ចឃឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលលេខ ៧ក្រុម ១B ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នុត ធារ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៧ ក្រុម១B ភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។
ដកហូតសម្ភារៈ៖ ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀន សរុបចំនួន ៦កញ្ចប់ ២កញ្ចប់ធំល្មម និង ៤កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់