ព្រៃវែងៈ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិតាហ៊ុយ ឃុំកំពង់ប្រសាទ ស្រុកពាមជរ ខេត្តព្រៃវែង មានករណីក្រុមកងវិស្វកម្មក្រសួងការពារជាតិប្រើប្រាស់ហិង្សាទៅលើពលរដ្ឋ បណ្ដាលឲ្យរងរបួសទាំងសងខាង។
ជនបង្កម្នាក់ឈ្មោះ សោ សុផល ហៅស្វិត អាយុ ២៦ ឆ្នាំ ជាមន្ត្រីយោធា ហើយបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងតាយ៉ង។
មូលហេតុ៖ ទាស់សម្ដីគ្នា។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកពាមជរ បានប្រគល់ជនសង្ស័យជាមន្ត្រីយោធា ឲ្យកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក ដើម្បីកសាងសុំនុំរឿងបន្តតាមនីតិវិធីច្បាប់៕


មតិយោបល់