ព័ត៌មានជាតិ

សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​​ថា ​មាន​ទ្រឹស្ដី​២ ​ទាក់ទង​នឹង​ទីកន្លែង​នៃ​ប្រភព​ដើម​វីរុស​កូ​រ៉ូ​ណា

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​​ទីភ្នាក់ងារ​របស់​ខ្លួន​ថា ​មាន​ទ្រឹស្ដី​២ ​ទាក់ទង​នឹង​ទីកន្លែង​នៃ​ប្រភព​ដើម​វីរុស​កូ​រ៉ូ​ណា ដោយ​ភ្នាក់ងារ​ទាំង ​២ ​ជឿ​ថា ​វីរុស​នេះ​បាន​ផ្ទុះ​ចេញពី​ការ​ប៉ះពាល់​របស់​មនុស្ស​ទៅ​នឹង​សត្វ​ដែល​បាន​ឆ្លង​វីរុស និង​ ១​ភាគ​៣ នៃ​ចំនួន​ទីភ្នាក់ងារផ្ដោត​លើ​ឧបទ្ទវហេតុ​នៅ​មន្ទីរ​ពិសោធន៍​ថា ​ជា​ប្រភព​នៃ​ជំងឺ​រាតត្បាត​សកល COVID-19។​

​ប្រធាន​ការិយាល័យ​ចារកម្ម​ជាតិ​អាមេរិក​និយាយ​ថា សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក​មិន​បាន​ដឹង​ច្បាស់​ទេ​ថា​ នៅ​កន្លែង​ណា នៅ​ពេល​ណា ឬ​តើ​ដំបូង​ឡើយ​វីរុស​ COVID-19 ត្រូវ​បាន​ឆ្លង​ដោយ​របៀប​ណា ប៉ុន្តែ​មាន​សេណារីយោ​ចំនួន​ ២​ ដែល​សម​ទំនង​ដោយ​បន្ថែម​ថា មនុស្ស​ភាគច្រើន​ជឿ​ថា មិន​មែន​ព័ត៌មាន​ជាក់លាក់​គ្រប់គ្រាន់​ដើម្បី​វាយ​តម្លៃ​ថា ​ប្រភព​មួយ​ណា​អាច​ជឿ​ទុក​ចិត្ត​ជាង​មួយ​ណា​នោះ​ទេ៕

 

មតិយោបល់