បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកែងខាងជើងស្រុកថ្មពួក ប្រហែល៨០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥៦A ស្ថិតភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ មានគោយន្តកន្ត្រៃមួយគ្រឿង បើកបរដោយឈ្មោះ ណើង លីប៉ាវ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទិសដៅពិជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើក៏ត្រូវរថយន្តម៉ាក ហ្វត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2F-5212 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកគោយន្តរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានគរបាល ដើម្បីដោះស្រាយគ្នា ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់