ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងជើងសាលារៀនព្រៃកន្លង់ ប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ សង្ស័យមានករណីឃាតកម្ម។
ជនរងគ្រោះឈ្មោះ ចែម វឿន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រទះឃើញដេកស្លាប់ នៅកណ្តាលផ្លូវដោយមានរបួសក្បាលពីមុខ និងពីចំហៀងចេញខួរមកក្រៅ។
សូមបញ្ជាក់៖ ករណីនេះក្រុមគ្រួសារជនរងគ្រោះដែលទៅលើកយកសាកសព មិនអស់ចិត្តពួកគាត់សង្ស័យជាករណីឃាតកម្ម ដោយជនខិលខូចលួចវាយធ្វើបាបទៅលើជនរងគ្រោះទើប បណ្តាលឲ្យមានស្លាកស្នាមរបួសរហូតដល់ស្លាប់បែបនេះ ។ ដោយសារការកើតទុកមិនសុខចិត្តរបស់ក្រុមគ្រួសារជនរងគ្រោះក៏ទៅប្តឹងសមត្ថកិច្ច ចុះធ្វើការពិនិត្យកន្លែងកើតហេតុ។
លោកវរសេនីយ៍ត្រីហែម មុនី អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យលោកបានបញ្ជាក់ថា ក្រោយពីទទួល បណ្តឹងពីក្រុមគ្រួសារជនរងគ្រោះសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញបច្ចេកទេសខេត្ត និងក្រុមគ្រូពេទ្យធ្វើការពិនិត្យលើខ្លួនសាកសពនៅថ្ងៃទី២៣មិ្សលមិញនេះសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ចែម វឿន ពិតជាស្លាប់ដោយករណីឃាតកម្មដូចដែលក្រុមគ្រួសាររបស់គេគិតទុកពិតប្រាដមែន ។
លោកហែម មុនី បានបន្តថា ចំពោះករណីនេះសមត្ថកិច្ចមូលដ្ឋាននិងសហការជាមួយអាជ្ញាធរ ធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសរកយុត្តិធម៌ជូនជនរងគ្រោះ ៕
មតិយោបល់