កណ្តាលៈ កាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ ៥១-៥២ ស្ថិតភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1M -5914 បើកបរដោយឈ្មោះ អៀម សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង មុខរបរ កម្មកររោងចក្រ
រួមដំណើរដោយឈ្មោះ មុត សុរុណា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃញ៉យ ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ទិដដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ០១ ខណៈមកដល់ចំណុចខាងលើបានវ៉ាជែងរថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទសណ្តោង ពាក់ផ្លាកលេខ កំពង់ចាម 3A-8161 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0634 ទិសដៅស្របគ្នា ក៏បុកជាមួយរថយន្ត កូរ៉េ មិនស្គាល់អត្តសញ្ញាណ បើកបញ្ច្រាសទិសគ្នា រួចដួលខ្ទាតមកខាងស្តាំដៃ ចូលក្រោមរថយន្តខាងលើបណ្តាលឲ្យស្លាប់នឹងកន្លែងកើតហេតុ ចំណែករួមដំណើររបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។ បន្ទាប់មករថយន្តបង្កបើកគេច ខ្លួនឆ្ពោះទៅភ្នំពេញ តែមានអ្នកដំណើរឃើញហេតុការជិះដេញតាម ដល់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលទើបឃាត់រថយន្តនោះបាន រីឯអ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតេហតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់