ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ​ ក្រោយរថយន្តបុកកិន

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៨៣-៣៨៤ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ជនរងគ្រោះឈ្មោះ ឈឿម វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FR-0783។
រថយន្តបង្ករបស់ក្រុមហ៊ុន ខេមបូត្រា អ៊ិចប្រេស្ស ( Cambotra express Co., LTD) ដឹកអ្នកដំណើរ ភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត៕

មតិយោបល់