ព័ត៌មានជាតិ

ជំងឺប្រចាំកាយបណ្ដាលឲ្យបុរសចំណាស់ម្នាក់ សម្រេចចិត្ត ចង.ក សម្លាប់ខ្លួន

កោះកុងៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានករណីបុរសចំណាស់ម្នាក់ចង.កសម្លាប់ខ្លួន ក្នុងរោងបិតស្រាក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ ព្រំ ណាន់ ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅកន្លែកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះមានជងឺរ៉ាំរៃ ប្រចាំកាយ។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ វេលាម៉ោង ៧និង០០នាទីកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យសពជនរងគ្រោះ។

ក្រោយពីពិនិត្យរួចគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតពិតប្រាកដមែន និងបានប្រគល់សាសពអោយក្រុមគ្រួសារធ្វើ
បុណ្យតាមប្រពៃណី៕

មតិយោបល់