ព័ត៌មានជាតិ

បុរសម្នាក់ក្នុងចំណោម២នាក់ ដែលបាត់ខ្លួនដោយលិចទូក ពេលនេះប្រទះឃើញសពអណ្ដែតទឹក នៅក្រុងកោះរ៉ុង

ព្រះសីហនុ: កាលពីវេលាម៉ោង ១ និង ២០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ប្រទះឃើញសពជនរងគ្រោះដែលលិចទូកអណ្តែតទឹក ត្រង់ចំណុចខាងក្រៅពយភ្លើងស៊ីញ៉ូ ស្ថិតភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ អ៊ុន ម៉ៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កូនដៃទូក រស់នៅក្រុម៣ ភូមិ៣ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សាកពជនរងគ្រោះត្រូវបានកម្លាំងជំនាញដឹកយកមកដីគោក ដើម្បីបន្តធ្វើកោសល្យវិច្ច័យឃើញថាពិតជាជនរងគ្រោះដែលបានលិចទូកកាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ប្រាដកមែន និងប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់