ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យផ្ទះមួយខ្នងឆេះទាំងស្រុង

ភ្នំពេញៈ នៅវេលាម៉ោង ១ និង ១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យឆេះផ្ទះមួយកន្លែងធ្វើអំពីឈើ ប្រកស័ង្កសី ទំហំ០៧មx១៥ម តាមបណ្តោយផ្លូវរថភ្លើង ស្ថិតភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្នី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ លី ម៉េងភេទ ប្រុស អាយុ ៧២ ឆ្នាំ មុខរបរជាងសំណង់។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ខូចខាតសម្ភារៈ៖
-ម៉ូតូ០២គ្រឿង
-ទូរស័ព្ទ០៥គ្រឿង
-ផ្ទះទំហំ(០៧ម៉ែត្រx១៥ម៉ែត្រ)អស់ទាំងស្រុង។

ក្នុងករណីនេះរថយន្តការិយាល័យអគ្គីភ័យចេញពន្លត់ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡានស្មើនឹង១៦ម៉ែត្រគូប។ ពន្លត់ចប់នៅម៉ោង១ និង ៥៥នាទីរំលងអាធ្រាត្រថ្ងៃដដែល៕

មតិយោបល់