ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូប នៅក្រុងច្បារមន…

កំពង់ស្ពឺ:នៅវេលាម៉ោង​១៤:៥០នាទី​ មានករណី​ឆក់កាបូប​យួ​រដៃ​ពីជនរងគ្រោះ​នៅលេីកំណាត់ផ្លូវជា​តិលេខ​១៤ ៤​០​ ត្រង់ចំណុច​ភូមិ​ទួលធ្នង់​ សង្កាត់​រការធំ​ ក្រុងច្បារម​ន​ ខេត្តកំពង់ស្ពឺ​ បង្កឡេីង​ដោយជនសង្ស័យ០២នាក់ប្រុស​ ម៉ូតូ​សេ១២៥​ មួយគ្រឿង​ធ្វើ​សកម្មភាព​រួចគេច​ខ្លួនបាត់។

ក្រោយទទួល​ព័ត៌មាន​ខាងលេី​ជំនាញ​បានរាយការ​ណ៍​ជូនថ្នាក់ដឹកនាំ​ និងបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី​ លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ នគរបាល​ខេត្ដ​ និងមានការចុះដឹកនាំបញ្ជាផ្ទាល់ពីជំ​នា​ញ​ព្រហ្មទណ្ឌ​ នៅវេលាម៉ោង​១៥:៥០នាទី​ ថៃ្ងទី​១​៦​ សីហា​ ២០​២៣​ សមត្ថកិច្ច​កំណត់​មុខសញ្ញា​សង្ស័​យ​និងឈានទៅឃាត់ខ្លួនឈ្មោះ​ ឌុច​ រីណា​ ភេទប្រុ​ស​ ២១ឆ្នាំ​ រស់នៅ​ភូមិ​បឹងទន្លាប់​ ឃុំវល្លិសរ​ ស្រុកសំ​រោងទង​ ក្រោយការសាកសួរជនសង្ស័យឆ្លេីយថាមានបក្ខពួកម្នាក់ទៀត​ ឈ្មោះ​ អ៊ុំ​ សីហា​ ភេទប្រុស​ ២០ឆ្នាំ​ រស់នៅ​ភូមិ​ឃុំជាមួយគ្នា។

ជាក់ស្ដែង​សមត្ថកិច្ច​នគរបាល​បានឃាត់ខ្លួន​ជនស​ង្ស័យ​បាន០២នាក់រួមជាមួយវត្ថុតាង(សម្ភារ:​ឆក់បា​ន​:​ ទូរស័ព្ទ​ ០៥គ្រឿង​ ,​ កាតធនាគារ​ ០៣​ ,​ អត្ដស​ញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ,ប័ណ្ណ​ចាក់វ៉ាក់សាំង​ ,​ ប័ណ្ណ​ បសស​,​ សន្លឹក​ពន្ធ​ ,​ ប័ណ្ណ​សម្គាល់​មន្រ្ដី​រាជការ​ ,​ លុ​យ​ ២លានរៀល​ )​ រួមជាមួយ​ម៉ូតូ​មួយគ្រឿង​ ធ្វើ​សក​ម្មភាព​ ។ ក្នុងកាបូបជនរងគ្រោះមាន​ ទូរស័ព្ទ​ដៃ​០៣​គ្រឿង​ ,​ លុយ​ ៥លានរៀល​ រួមជា មួយ​សម្ភារ:​ផ្សេងៗ​មួយចំនួន​ដូចខាងលេី​ ជនសង្ស័យ​ចាយប្រាក់អ​ស់​៣លានរៀល​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ ចំណាត់ការ​តា​ម​នីតិវិធីច្បាប់​៕

មតិយោបល់