ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះជាងសំណង់ នៅខណ្ឌសែនសុខ

ភ្នំពេញ: នៅវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យកើតឡើងតាមបណ្ដោយផ្លូវរថភ្លើង ភូមិភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ លី ម៉េង ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរជាងសំណង់ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ផ្ទះឈើប្រក់សង្ក័សីទំហំ ០៧ម៉ែត្រx១៥ម៉ែត្រ ។

ខូចខាតសម្ភារ:៖
-ម៉ូតូ ២គ្រឿង
-ទូរស័ព្ទ ៥គ្រឿងផ្ទះទំហំ (០៧ម៉ែត្រx១៥ម៉ែត្រ) អស់ទាំងស្រុង ។

រថយន្តការិយាល័យអគ្គiភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង១និង៥៥នាទីរំលងអាធ្រាត្រថ្ងៃខែឆ្នាំដដែល និងមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់