ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបលូ៣ តាមបណ្តោយផ្លូវណត់ប្រ៊ីតកែងនិងផ្លូវ២០០៤ ស្ថិតសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើកបររថយន្តមួយគ្រឿងម៉ាក កាមរីបាលែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AO-7200 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចនិងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើបានបើកឆ្លងកាត់ផ្លូវ២០០៤ មិនប្រយ័ត្នស្របគ្នានោះដែលក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BK-4858 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវណត់ប្រ៊ីត ទិសដៅពីត្បូងទៅជើងក្នុងល្បឿយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុករថយន្តខាងលើចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូសន្លប់ស្ដូកស្ដឹង ចំណែករថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅមុខប្រមាណ៥០ម៉ែត្ររេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួចរីឯអ្នកបើរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់