ព័ត៌មានជាតិ

អាណោចអាធ័មណាស់! បុរសម្នាក់ជិះម៉ូតូរេចង្កូតបុករថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូមិនត្រង់ផ្លូវ រ៉េចង្កូតបុក បុករថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រថយន្តម៉ាកតូយ៉ូតា ព្រួស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9192 យ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចខាងត្បូងវិទ្យាល័យរំលេច ចម្ងាយ២៩២ម៉ែត្រ ស្ថិតនៅក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៦និង ៣៥នាទី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ2014 ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 2289 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅបុករថយន្តម៉ាក តូយ៉ូតា ព្រួស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9192 បើកបរក្នុងទិសដៅច្រាសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកកត្តា អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព ។ ចំពោះអ្នកបើកបរម៉ូតូរងគ្រោះមានឈ្មោះ ហ៊ន ម៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តម៉ាក តូយ៉ូតា ព្រួស មានឈ្មោះ នី រតន: ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពុំមានរងរបួសទេ ។

លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកបាកាន ប្រគល់ជូនឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ៕

មតិយោបល់