ព័ត៌មានជាតិ

ខឹង​ប្រពន្ឋ​សុំ​ត្រូវគ្នា​វិញ​មិន​បាន​បើក​ម៉ូតូ​បំបុក​អោយរងរបួស​ទាំង​ម្តាយ​និង​កូន​តូច​អាយុ​ជាង​១​ឆ្នាំ​

​កំពង់ឆ្នាំង​៖ ប្តី​កំហូច​ដោយសារតែ​សុំ​សម្របសម្រួល​ជា​គ្នា​ជាមួយ​ប្រពន្ឋ​វិញ​មិនបានគេ​បាន​ទះកំភ្លៀង​​ប្រពន្ឋ​ហើយ​បានជិៈ​ម៉ូតូ​បំបុក​តែ​ម្តង​បណ្តាលអោយ​រងរបួស​ធ្ងន់ចំណែក​កូនស្រី​តូច​ដែល​ម្តាយ​កំពុង​​ពរ មាន​អាយុ​១​ឆ្នាំ​៤​ខែ​បាន​រងរបួស​ស្រាល​ផងដែរ​។ ហេតុ​ការណ៏​នេះ​បាន​កើតឡើងនៅវេលា​ម៉ោង ២​និង​៤៥​នាទី រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ផ្លូវ​ក្រាល​កៅស៊ូ ជិត​ស៊ុប​ថ្មី​ដំរី ស ស្ថិតក្នុង​ភូមិ​ទួល​​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​លោក ជា វណ្ណៈ នាយ​នគរបាល​ប៉ុស្តិ​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ​​ម៉ៅ ធា​រី អាយុ​២៦​ឆ្នាំ ចំណែក​ប្តី​មាន​ឈ្មោះ អ៊ុង សុផល អាយុ​៥២​ឆ្នាំ ជា​ថៅកែ​ខារ៉ាអូខេ​១៦៨​។ ពួកគេ​ទាំង​២​នាក់​ទើប​តែ​លែងលះគ្នា​ជាង​១​ខែ​មុន​នេះ​ទេ​។
​លោក​បាន​បន្តថា​៖ ក្រោយ​ការ​លែងលះ ប្រពន្ឋ​បាន​ចេញ​ពី​ហាង​ខា​រ៉ា​អូ​១៦៨មក​ជួល​ផ្ទះ​ស្នាក់​​នៅ ក្នុង​ភូមិ​ទួល​ក្រឡាញ់​។ នៅ​ប៉ុន្មាន​ថ្ងៃ​មុនពេល​កើតហេតុ​នេះ បុរស​ជា​ប្តី​បាន​មក​សុំ​ជា​គ្នា​ជាមួយប្រ​​ព​ន្ឋ​វិញ ដោយ​បាន​សន្យាថា នឹង​ទិញ​មាស​១​តម្លឹង​អោយ តែ​ក្រោយ​មក​ថា​សុំ​អោយ​តែ​៥​ជី​វិញ​។​នៅ​ថ្ងៃ​​កើតហេតុ ប្តី​បាន​ណាត់​ប្រពន្ឋ​អោយទៅ​ជួប​នៅ​ហាង​ស៊ុប​ថ្មី​ដំរី ស ដើម្បី​ហូប​ស៊ុប​នឹង​ប្រគល់​មាស​៥​ជី​​អោយ ។ នៅពេល​នោះ​ប្រពន្ឋ​បាន​ពរ​កូន​តូច​អាយុ​១​ឆ្នាំ​៤​ខែ​ទៅ​ជាមួយ​នារី​ម្នាក់ ឈ្មោះ គួង សុថា ហៅ​​ប៉ុច អាយុ​៣០​ឆ្នាំ ។

​លោកនាយ​ប៉ុស្តិ​បាន​បន្ត ដោយ​ស្រង់​សំដី​សាក្សី ឈ្មោះ គួង សុថា ហៅ​ប៉ុច​នោះ​ថាៈ​នៅពេល​ហូប ស៊ុប បណ្តើរ ប្តី​ក៏​ផឹកស្រា​បៀរ​បណ្តើរ ចំណែក​ប្រពន្ឋ​បាន​និយាយរឿ​ងមាស​៥​ជី ដែល​ប្តី​បាន​សន្យា​ទិញ អោយ ពេល​នោះ​ប្តី​បាន​និយាយថា ទិញ​ស្អី​អញ​គ្មាន​លុយ​អោយ​ទេ​។ ឮ​ដូច​នោះ​ប្រពន្ឋ​ខឹង​បាន​ពរ កូន ចេញពី​កន្លែង​ហូប​ស៊ុប​ដើរ​ទៅ​ផ្ទះ​ជួល​វិញ ពេល​នោះ​ប្តី​បានជិៈ​ម៉ូតូ​តាម​និង​បាន​អង្វរ​ថា​សុំ​ជា​គ្នា​វិញ​ទៅ តែ​ប្រពន្ឋ​មិន​ព្រម ធ្វើអោយ​ប្តី​ខឹង​បាន​ឈប់​ម៉ូតូ ហើយ​បាន​ចុះ​មក​ទះកំភ្លៀង ២-៣​ដៃ និង​បាន​យក​ដំបង​មក​​រក​វាយ​ប្រពន្ឋ ដោយ​និយាយ​ថា​អញ​វាយ​អោយ​ងាប់ អញ​សុខចិត្ត​ចូល​គុក​។​តែ​មិន​បាន​វាយ​ទេ បាន​បោះ​ដំបង​ចោល​វិញ ហើយ​ស្រាប់តែ​ឡើងជិៈ​ម៉ូតូ​បំបុក​ប្រពន្ឋ​ដែល​កំពុងព​រកូន​នៅ​ដៃ ពីក្រោយ បណ្តាលអោយ​ដួល បោក​ទៅ​ថ្នល់​កៅស៊ូ ចំណែក​កូន​ដូល​បោះ​ទៅ​លើ​ដី រងរបួស​ទាំង​ម្តាយ​និង​កូន​។

​ចំណែក​ប្តី​ក៏​បាន​ដួល​ម៉ូតូ​ដែរ​។​ក្រោយពេល​កើតហេតុ​ប្តី​បាន​លើក​ម៉ូតូ​ជិៈ​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​កំពុង​តាម​ចាប់​ខ្លូន​យ៉ាង​ខ្វាត់ខ្វែង តែ​រក​មិនឃើញ​។ ​ស្ត្រី​ជា​ម្តាយ របស់​ស្ត្រី​រងគ្រោះ​មានឈ្មោះ ហៀក គឹម​ស្រ៊ា​ន់ អាយុ​៦៣​ឆ្នាំ បាន​និយាយថាៈ កូនស្រី​គាត់​បាន​ប្តី​នេះ​យូរ​ឆ្នាំ​ហើយ​បាន​កូនស្រី​មួយ​អាយុ​ជាង​១​ឆ្នាំ ។ កាលពី​ជាង​១​ខែ​មុន​ពួក​វា​បាន​លែងលះគ្នា ពេល​នោះ​កូនស្រី​គាត់​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ទីនេះ​។​ក្រោយ​មក​ប៉ុន្មាន​ថ្ងៃនេះ ប្តី​តែងតែមក​អុកឡុក សុំ​ជានា​គ្នា​មួយ​ប្រពន្ឋ​វិញ រាល់ពេល​ដែល​ស្រវឹង​ម្តងៗ ដោយ​សន្យា​ទិញ​មាស​អោយ ហើយ​រឿង​ពួក​វា​ទៅ​ជួប​គ្នា​នៅ​កន្លែង​ហូប​ស៊ុប​រហូត​មាន​រឿងរ៉ាវ​នេះ​គាត់​មិន​បាន​ដឹង​ឡើយ​។​
លោក​នាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កំបង់​ឆ្នាំង​បាន​បន្ត​អោយដឹងទៀតថា​៖ ពេល​នេះ​មន្ត្រី​របស់​លោក​កំពុង​ក៏​សាង​សំណុំរឿង​ព្រហ្ម​ទណ្ឌ័​បញ្ជូនទៅ​តុលាការ​ខេត្ត​ហើយ គឺ​មិនមែន​រឿង​គ្រោះថ្នាក់​ចរាចរណ៏​នោះទេ ជា​រឿង​បង្ក​របួសស្នាម​ដោយ​ចេតនា​៕
2014-09-05_185111

មតិយោបល់