ភ្នំពេញៈ នៅវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតចំណុចផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានករណីអគ្គិភ័យបណ្តាលឲ្យឆេះផ្ទះអស់ចំនួន ១៥ខ្នង ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស។
ប្រតិបត្តិការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ៤៣គ្រឿង រលត់ទាំងស្រុងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល ក្នុងហេតុការណ៍នោះ មិនបង្កឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ៕
មតិយោបល់