ព័ត៌មានជាតិ

រន្ធត់ណាស់..! រថយន្តបើកបុកម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមនុស្សរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: នៅវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ៣គ្រឿង ស្ថិតត្រង់ចំណុចភូមិឪភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

រថយន្តបង្កម៉ាក កាម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-1028 ធ្វើដំណើរពីត្បូង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានបុកជាមួយម៉ូតូចំនួន៣គ្រឿង៖

១/ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1A-2406 បើកបរឈ្មោះ ស៊ឹម ខែម ភេទប្រុស អាយុ ៥១ឆ្នាំ ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ(របួសធ្ងន់)។
២/ម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1Q-1733 បើកបរដោយឈ្មោះ ឈិន រតនា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស ពាក់មួកសុវត្ថិភាព មានទីលំនៅភូមិឃុំកើតហេតុ (របួសធ្ងន់)។
៣/ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AE-9583 អ្នកបើកបរឈ្មោះ ហង់ បូរិន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កសិករ ពាក់មួកសុវត្ថិភាព រស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត (របួសធ្ងន់)។

មូលហេតុ៖ រថយន្តបើកក្នុងល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់