បាត់ដំបងៈ នៅវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីរថយន្តក្រឡាប់ផ្ងារជើង ស្ថិតត្រង់ចំណុចផ្លូវបំបែកចូលសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច (UME) ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
រថយន្តម៉ាក RAV4 មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ បាត់ដំបង 2A-4186 អ្នកបើកបរមិនស្គាល់ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន ហើយក៏រេចង្កូតប៉ះខឿន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង មនុស្សរងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្ត ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី។
មូលហេតុ៖ សង្ស័យស្រវឹងស្រា៕
មតិយោបល់