ព័ត៌មានជាតិ

បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឪពុកម្ដាយ និងបង្កបួសស្នាមដល់អ្នកដទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ត្បូងឃ្មុំៈ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនភ្លាមៗតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល ខណៈពេលដែលជនសង្ស័យបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារ និងបង្ករបួសស្នាមដល់បុរសម្នាក់ទៀត ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ កក្កដា ២០១៦ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា បុរសចិត្តខ្លាំងមានឈ្មោះអ៊ិន វឌ្ឍនៈ ហៅ ទីន អាយុ២៨ឆ្នាំ ឪពុកជាមន្ត្រីយោធា ម្តាយជាអ្នកលក់ដូរក្នុងបន្ទាយយោធា មានទីលំនៅក្នុងភូមិកើតហេតុ ដែលជនសង្ស័យបានធ្វើសកម្មភាពអុកឡុក វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ បណ្តាលឲ្យខូចខាតអស់មួយចំនួនធំ និងបានធ្វើសកម្មភាព ចាប់ក្រៀកកឈ្មោះស្វាយ សំខាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាមន្ត្រីយោធា ដែលកំពុងហូបបាយនៅលើគ្រែ បណ្តាលឲ្យដាច់ផ្ងារធ្លាក់ចុះដី រងរបួសស្រាល ។

ក្រោយពីកើតហេតុ អាណាព្យាបាលនិងជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនឃាត់ជនបង្កភ្លាមៗតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កំពុងតែធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់៕

photo_2016-07-31_21-56-44photo_2016-07-31_21-56-47photo_2016-07-31_21-56-50photo_2016-07-31_21-56-53photo_2016-07-31_21-56-56

មតិយោបល់