ព័ត៌មានជាតិ

យុវជនម្នាក់ទៅជួយធ្វើសំយាបផ្ទះឪពុកមា ជួបគ្រោះអកុសលត្រូវខ្សែភ្លើងឆក់ស្លាប់

បាត់ដំបង: កាលពីវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃទី២៧​ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីខ្សែភ្លើងឆក់ស្លាប់ នៅចំណុចក្រុមទី៩ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សុង ស៊ីណា ហៅម៉ៅ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិកើតហេតុ។

មូលហេតុ៖ ឡើងជួយធ្វើសំយាបផ្ទះឪពុកមា ហើយបានលើកដែកទៅប៉ះនឹងខ្សែភ្លើងមេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់