ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជាងកាត់សក់ និងនារីលក់ដូរម្នាក់ ករណីសារធាតុញៀន

កណ្តាល: នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២២និង៣៥នាទីយប់ចំណុចផ្ទះជួលជនសង្ស័យឈ្មោះ ភាក់ សុខលាប ស្ថិតក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ ២នាក់៖
១/ឈ្មោះ ភក់ សុខលាប ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងកាត់សក់ (ឃាត់ខ្លួន) ស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
២/ឈ្មោះ ពិសី ពេជ្រប៉ុកតាល ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) ស្រុកកំណើតនៅភូមិមាន់១០ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅជាមួយឈ្មោះ ភាក់ សុខលាប ។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១២កញ្ចប់ធំ០១កញ្ចប់
-ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ
-ទូរស័ព្ទ ២គ្រឿងម៉ាក iphone5 និងម៉ាកMEIZU
-ដែកកេះចំនួន០១
-លុយចំនួន ២២៥,០០០រៀល។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចបានចុះដល់ទីតាំង ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ធ្វើការឆែកឆេរលើជនសង្ស័យខាងលើ ឃើញមានសារធាតុញៀនចំនួន ១២កញ្ចប់ ធំ ១កញ្ចប់ រួចឃាត់ខ្លួនទៅអធិការដ្ឋានក្រុងតាខ្មៅ និងកសាងសំណុំរឿងដោះស្រាយតាមច្បាប់៕

មតិយោបល់