កំពង់ធំៈ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងបន្ទប់ផ្ទះសំណាក់យីហោ សុបិន្តល្អ ស្ថិតភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួន។
ជនរងគ្រោះមានឈ្មោះ គុយ ស្រីចិន ភេទស្រី អាយុ ៣៦ ឆ្នាំ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
មូលហេតុ៖ ខូចចិត្តព្រោះលែងលះជាមួយប្ដី។
ដំណើររឿង៖ កាលពីវេលាម៉ោ ១៦ និង ០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅមួយយប់ លុះព្រឹកឡើងមិនឃើញជនរងគ្រោះចេញពីបន្ទប់ ខណៈដល់វេលាខាងលើម្ចាស់ផ្ទះសំណាក់យកសោទៅចាក់មើល តែបើកទ្វារមិនបានសោះក៏ធាក់ទម្លាយទើបឃើញជនរងគ្រោះដេកលើការ៉ូ ក្នុងស្ថានភាពសន្លប់ស្ដូក ហើយក្បែរខ្លួនមានថ្នាំ ងងុយដេកចំនួន២ប្រអប់(លេបអស់ពាក់កណ្ដាល) ភ្លាមៗនោះម្ចាស់ផ្ទះសំណាក់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យទៅលើជនរងគ្រោះតែមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ បន្ទាប់មកក៏ប្រគល់ជនរងគ្រោះឲ្យគ្រួសារនាំទៅព្យាបាលបន្ត៕
មតិយោបល់