ភ្នំពេញៈ យោងតាមផេកប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី១ បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការចង្អុលណែនាំផ្ទាល់ពីលោកវរះសេនីយ៍ឯក.ម៉ន.វុធីជាអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ត្រូវថ្ងៃ ពុធ១១រោចខែ ពិសាខឆ្នាំ ខាលចត្វា ស័កព.ស២៥៦៦ វេលាម៉ោង ០១នឹង៤០នាទី លោកវរៈសេនីយ៍ត្រី ទូច ទី ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី១បានដឹកនាំមន្ត្រីក្រោមឲ្យវ៉ាតចេញល្បាត ដើម្បីទប់ស្កាតបទល្មើសកុំអោយកើតមានឡើងក្នុងមូលដ្ឋាន លុះល្បាតមកដល់ចំណុចផ្ទះល្វែងក្រុមទី០២ ស្ថិតភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានទទួលព័ត៌មានថា មានករណីទំនាស់ពាក្យសំម្ដីគ្នាទៅវិញទៅមកលឺដូចនោះ កម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ហើយបានធ្វើការត្រួតពិនិត្យរកឃើញអាវុធខ្លីចំនួន ០១ដើមម៉ាករ៉ូឡូមានគ្រាប់ដែកកែឆ្នៃចំនួន០៦ បានការឃាត់ខ្លួនមកកាន់ប៉ុស្តិ៍កាកាបទី១ ដើម្បីសាកសួរនាំតែម្ដង។
ស្ដីពីករណី រក្សាទុកអាវុធដោយខុសច្បាប់
•ជនសង្ស័យទី១ឈ្មោះ វង់ សេរីភូមិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
•ជនសង្ស័យទី២ឈ្មោះ ទុយ សុវណ្ណរិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
•សម្ភារៈវត្តុតាំងដកហូតរួមមាន អាវុធខ្លីចំនួន០១ដើម ម៉ាករ៉ូឡូពណ៌ខ្មៅ មានគ្រាប់ដែកកែឆ្នៃចំនួន(០៦)។
•បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕


មតិយោបល់