ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងដោយបុរសម្នាក់ បានបែកខួរស្លាប់ភ្លាមៗ ចោលប្រពន្ធដែលទើបតែរៀបការបានមួយឆ្នាំ ដោយរូបគាត់ បានជិះម៉ូតូ ២នាក់ ចេញពីធ្វើការហើយប៉ះដៃចង្កូតគ្នា ជាមួយម៉ូតូ១គ្រឿងទៀត ជិះស្របគ្នាបណ្ដាលឲ្យដួល ក៏ត្រូវរថយន្ដធន់ធំជិះមកពីក្រោយកិន និងម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១០ និង ៥០ នាទី យប់ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៧ ត្រង់ចំណុច ជិតរោងចក្រSL តាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពបុរសរងគ្រោះខាងលើមានឈ្មោះ ជេញ សារ៉ាក អាយុ ៣០ ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E -4090 ជិះដោយបុរស២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម
ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ គាត់បានប៉ះដៃចង្កូតជាមួយម៉ូតូ ១គ្រឿងទៀត មិនស្គាល់ម៉ាក បណ្ដាលឲ្យដួល ហើយត្រូវរថយន្ដកុងទ័ន័រធន់ធំ មួយគ្រឿង ពណ៌លឿន ពាក់ស្លាកលេខ ភ្នំពេញ 3C-3445 ធ្វើដំណើរស្របគ្នា កិនពីក្រោយបែកក្បាលចេញខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ហើយរថយន្ដបង្កព្យាយាមបើករត់គេច ក៏ត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញចាប់វាយរថយន្ដបង្កបែកកញ្ចាក់និងចាប់បានម្នាក់ ចំណែកអ្នកផ្សេងទៀត រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុបុរស ដែលរងរបួសត្រូវរថយន្ដសាមុយដឹកយកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចជំនាញផ្នែកចររាចរណ៍ បានធ្វើការវាស់វែង និង យករថយន្ដ និងម៉ូតូ ខាងលើទៅរក្សាទុកនៅ សង្នការរាជធានីភ្នំពេញរងរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកសាកសពត្រូវក្រុមគ្រួសាររបស់គាត់ យកទៅធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់