ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនថៅកែស្រីម្នាក់ និងស្រីម៉ាស្សាកោសជប់ ៣នាក់ លួចបង្កប់សេវាបំរើផ្លូវភេទ

ភ្នំពេញៈ ស្ត្រីដែលជាថៅកែហាងម៉ាស្សាកោសជប់ម្នាក់ និងនារីបំរើសេវាកម្មផ្លូវភេទ ៣នាក់ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលេខ៤១៩ យីហោ ៩៩ កោសជប់ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះដែរ និងមានការសម្រាបសម្រួលដោយលោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលក្នុងនោះលោកវរៈសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានថៅកែស្រីម្នាក់ និងនារីរកស៊ីផ្លូវភេទចំនួន ៣នាក់ ដោយក្នុងនោះមាននារីជាជនពិការម្នាក់ ដោយនៅក្នុងប្រតិបត្តិការឆែកឆេរនេះដែរ សមត្ថកិច្ចយើងបានរកឃើញស្រោមអនាម័យមួយចំនួន។

សមត្ថកិច្ចបានបន្តថា ថៅកែងហាងដែលឃាត់ខ្លួនឈ្មោះ អេ សុផៃ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ ជាថៅកែហាងម៉ាស្សាកោសជប់ និងបំរើសេវាកម្មផ្លូវភេទ មានទីលំនៅកន្លែងកើតខាងលើ។ ចំណែកឯនារីម៉ាស្សាកោសជប់ និងបំរើផ្លូវភេទទាំង ៣នាក់ពុំត្រូវបានស្គាល់ឈ្មោះនោះឡើយ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនសង្ស័យឈ្មោះខាងលើពិតជាបានបើកកន្លែងប្រព្រឹត្តអំពើសញ្ចារកម្មប្រាកដមែន។ បើយោងតាមការបំភ្លឺរបស់នារីម៉ាស្សាកោសជប់ និងបំរើផ្លូវភេទទាំងអស់នោះ ដែលបានបញ្ជាក់ឲ្យដឹងថា ពួកគេទាំងអស់គ្នាបានមកធ្វើការងារនៅក្នុងហាងម៉ាស្សារកោសជប់នេះបានជាច្រើនខែមកហើយដែរ។

ចំណែកស្រ្តីម៉ាស្សាទាំងបីនាក់នោះ គឺទី១ឈ្មោះ ផុន វីន ២៩ឆ្នាំ, ទី២ឈ្មោះ. វិនធី សៀកង៉ា ៣២ឆ្នាំ កម្ពុជាក្រោម និងទី៣ឈ្មោះ. តឿ ស្រីមុំ ២៣ឆ្នាំ (ពិការជើង)។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនប្រព្រឹត្តបទល្មើសទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/oVmhJOx3dlk

1-223456789101112

មតិយោបល់