ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ដុតធូកដេញមូស បែរជាឆាបឆេះផ្ទះខ្ទេចគ្មានសល់

ភ្នំពេញ: នៅវេលាម៉ោង ៥ និង ២៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ មានអគ្គិភ័យឆេះផ្ទះមួយខ្នងធ្វើអំពីថ្មក្រោមឈើ ប្រកស័ង្កសី ទំហំ០៥មx០៨ម តាមបណ្តោយផ្លូវលំ ស្ថិតក្រុម១១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ គង សុខលីម ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ:កម្មករឡឆ្នាំង។

មូលហេតុ៖ ដុតធូកមូសបង្ករជាអគ្គិភ័យ។

ខូចខាតសម្ភារ:៖ ផ្ទះមួយខ្នងទាំងស្រុង។

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួ​ន៖
-រថយន្តការិយាល័យអគ្គីភ័យចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប។
-រថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤គ្រឿង ប្រើប្រាសទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប។
-រថយន្តជំនួយស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាសទឹកអស់០១ឡានស្មើនឹង០៦ម៉ែត្រគូប។ពន្លត់ចប់នៅម៉ោង០៦ និង ០០នាទីព្រឹកថ្ងៃដដែល៕

មតិយោបល់