ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber បង្ហោះឃ្លិប​វីដេអូស្រើបស្រាល​ជាមួយនឹង Selena Gomez (Video Inside)

មុននេះបន្តិច តារាចម្រៀង Justin Bieber បានធ្វើ​ឲ្យអ្នកគាំទ្ររបស់ខ្លួន សុញគំនិត ជាមួយនឹងវីដេអូឃ្លិប រាំ​យ៉ាងស្រើបស្រាល​ជាមួយនឹង នាង Selena Gomez ដែលជា​អតីតមិត្តស្រីរបស់ខ្លួន​នោះ​ បង្ហោះលើ Instagram ។ ឃ្លិបវីដេអូ​នេះដែរ ​ទទួលបានការចាប់អារម្មណ៍យ៉ាង​ឆាប់រហ័ស​ទៅកាន់​អ្នកលេងបណ្តាញអនឡាញមួយនេះ ​។​

មុននេះដែរ លេចឭព័ត៌មានថា Justin Bieber បានថើប​គ្នាជាមួយនឹង Selena Gomez នៅហាង Xtreme Lazer Tag ដែលអះអាងដោយអ្នកគ្រប់គ្រង​ហាងខាងលើ ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានចុះផ្សាយកាលពីថ្ងៃទី ១០ ខែ មិនា ម្សិលមិញនេះ។​​

តែទោះជាយ៉ាងណា ឃ្លិបវីដេអូដែលបង្ហោះនេះ ​​នៅមិនទាន់មានអំនះអំនាងថា ទើបតែកើតឡើងថ្មីៗ ឬក៏យ៉ាងណា​នោះទេ​។​
Scooter Braun Projects Showcase ដែល​ជាកម្មវិធីមួយ ធ្វើឡើងនៅ រដ្ឋតិចសាស ​កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ​មានការចូលរួមពីតារាចម្រៀង​វ័យ ២០ ឆ្នាំ Justin Bieber ។​ដោយពេលនោះ ​តារាចម្រៀងសម្បូររឿងអាស្រូវរូបនេះ ច្រៀងបទ As Long As You Love Me រួច​ក៏ផ្ញើទៅកាន់ មនុស្ស​ដែល​ស្រលាញ់ខ្ញុំ ។ ​ជាមួយនឹងពាក្យខាងលើ គេជឿជាក់ថា Justin Bieber បានផ្ញើបទចម្រៀងនេះ ទៅកាន់នាង Selena Gomez ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-03-11_131256

មតិយោបល់