ក្រចេះ: លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ខេត្តក្រចេះ។
លោក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បន្តថា ជនរងគ្រោះមានឈ្មោះ ប៉ោ ផង់ អាយុ៥៩ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ(ជាជនពិកាកំបុតជើងស្តាំ)។ ចំពោះរថយន្តក្រោយពីកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនពុំទាន់ដឹងអត្តសញ្ញាណនៅឡើយ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់