ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចកាបូបលុយបុគ្កលិកខារ៉ាអូខេ នគរសំរិទ្ធ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ១៥នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចមុខខារាអូខេនគរសំរិទ្ធ ផ្ទះលេខ៣២៨ ផ្លូវលេខ១៨២ ក្រុទី២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យ៉ាន់ រាជ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥២E១ ផ្លូវលេខ៣៤៨ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ក់ លក្ខិណា ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារាអូខេនគរសំរិទ្ធ ស្នាក់នៅផ្ទះលេខ៩Eoz ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់