ព័ត៌មានជាតិ

ជនសង្ស័យ៥នាក់ត្រូវសមត្ថកិច្ចក្របួចជាប់រួមជាមួយនិងរបស់ដែលពួកគេអត់មិនបាន

ភ្នំពេញ: នៅថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០២០ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃស្ថិត នៅ តាម បណ្ដោយ ផ្លូវ លំ ក្នុង ភូមិ ដំណាក់ ត្រយឹង សង្កាត់ ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាល ប៉ុស្ដិ៍ ចោមចៅ ទី ២ ចុះឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥នាក់ជាក់ស្តែង យក មក ផ្ដន្ទាទោស តាម ច្បាប់ ។

ជនសង្ស័យ ទី ១ ឈ្មោះ ភា សុផា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្ម ករ សំណង់ ស្នាក់ នៅ ភូមិ កេីត ហេតុ ខាង លើ (ជា ម្ចាស់ ថ្នាំ ) ។
ជនសង្ស័យ ទី ២ឈ្មោះ មាស សុធា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ចុង ភៅ ស្នាក់ នៅ ភូមិ កេីត ហេតុ ខាង លើ ។
ជនសង្ស័យ ទី ៣ ឈ្មោះ អុំ ឡុង ឌី ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្ម ករ សំណង់ ស្នាក់ នៅ ភូមិ កេីត ហេតុ ខាង លើ ។
ជនសង្ស័យ ទី ៤ឈ្មោះ រឿង ដានេ ហៅ ក្នេ ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាង អ៊ុត តែម ម៉ូតូ ស្នាក់ នៅ ភូមិ កេីត ហេតុ ខាង លើ ។
ជនសង្ស័យ ទី ៥ ឈ្មោះ យឹម ចាន់ វាសនា ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ នៅ ផ្ទះ ស្នាក់នៅ ភូមិ កេីត ហេតុ ខាង លើ ។
សម្ភារ: ដក ហូត វត្ថុ តាំង ៖ ម្សៅ ស ក្រាម ថ្លា សង្ស័យ ជា សារធាតុ ញៀន ចំនួន ៤កញ្ចប់ តូច ; ទូរស័ព្ទ ដៃ ចំនួន ៥គ្រឿង និង សម្ភារ: ប្រើ ប្រាស់ គ្រឿង ញៀន មួយ ចំនួន ទៀត ។

បច្ចុប្បន្ន ជន សង្ស័យ កំពុង ឃុំ ខ្លួន បណ្ដោះ អាសន្ននៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

 

មតិយោបល់