ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦ និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាល អូឡាំពិក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោទ្វារ យកម៉ូទ័រចំនួន០៥គ្រឿង និងស្ពីកឃរ័JBLចំនួន១គ្រឿង នៅចំណុចមុខផ្ទះលេខ៣៦ ផ្លូវលេខ៣០៤ ក្រុមទី៤២ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែវ មិថុនា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣៩២ ផ្លូវ១៦៣ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនកើតហេតុ វេលាម៉ោង០២ និង៣០នាទី រំលងអាធ្រាត្រ ជនសង្ស័យជាមួយបក្ខពួកឈ្មោះ អាខ្មៅ បានដើរចេញពីដីឡូតិ៍ នៅម្ដុំសាលាទួលស្វាយព្រៃ ក្នុងបំណងដើររកលួចអីវ៉ាន់គេ ពេលដើរដល់ចំណុចកើតហេតុ ជនសង្ស័យឈ្មោះអាខ្មៅ បានធ្វើសកម្មភាពឆ្កឹះសោទ្វារចូលលួច ចំណែកជនសង្ស័យឈ្មោះ រិន សុភិណា នៅចាំមើលផ្លូវ បន្ទាប់ពីលួចបានសម្រេចក៏យកអីវ៉ាន់ឲ្យជនសង្ស័យឈ្មោះ រិន សុភិណា យកទៅទុក គេចខ្លួនបាត់។ ខណៈនោះសមត្ថកិច្ចល្បាត ឃើញជនសង្ស័យមានស្ពាយស្បោង ក៏សង្ស័យបានឃាត់ធ្វើកាឆែកឆេរឃើញម៉ូទ័រ និងស្ពីឃ័រ ក៏បានឃាត់ជនសង្ស័យនាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់