ព័ត៌មានជាតិ

២នាក់រងរបួសធ្ងន់ករណីក្រឡាប់រថយន្តនៅស្រុកសាលាក្រៅ

ប៉ៃលិន: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯងកាលពីវេលាម៉ោង២និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅមុនពេលកើតហេតុគេបានឃើញរថយន្តព្រូស អតស្លាកលេខមួយគ្រឿង បើកបរដោយ ឈ្មោះ ជួន ប្រុស ភេទប្រុស អាយុ ២៣ឆ្នាំ របួសស្រាល ។ និងអ្នករួមដំណើរឈ្មោះ ហួរ ភេទប្រុស អាយុ២៤ ឆ្នាំ (របួសធ្ងន់)។

ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយកើតហេតុបច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯវត្ថុតាងកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកទៅវិញ៕

 

មតិយោបល់