ព័ត៌មានជាតិ

ឃាត់រថយន្ត១គ្រឿង ដឹកទំនិញខុសច្បាប់ពីព្រំដែនវៀតណាម

កណ្តាលៈ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យមន្ត្រីនគរបាលប៉ុស្តិ៍ដើមមាន ឃាត់រថយន្តដែលដឹកទំនិញខុសច្បាប់ពីព្រំដែនវៀតណាម ចូលមករាជធានី ឆ្លងកាត់ក្រុងតាខ្មៅយ៉ាងសំពីងសំពោងដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

ហេតុការណ៍ឃាត់រថយន្តនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខសាលាក្រុង ក្បែរគល់ស្ពានកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ។

ប៉ូលិសប៉ុស្តិ៍ដើមមាន បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបានទទួលបញ្ជាពីលោកព្រះរាជអាជ្ញាភ្លាម កម្លាំងក៏ចេញស្ទាក់ចាប់ឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-6172 អ្នកបើកបរឈ្មោះ សៀម ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកទំនិញ មានទីលំនៅភូមិព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ បានដឹកទំនិញពីព្រំដែនវៀតណាម មករាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ មកដល់ចំណុចមុខសាលាក្រុង ក្បែរគល់ស្ពានកម្ពុជា-ជប៉ុន ក៏ឃាត់រថយន្ត និងម្ចាស់បើករថយន្តយកទៅអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ។

លុះដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ លោក លី សុជាតិ អនុប្រធានសេដ្ឋកិច្ចខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា រថយន្តដែលដឹកទំនិញខុសច្បាប់នោះមានដឹកបន្លែ ផ្លែឈើ គ្រឿងកំប៉ុងពោលគឺ ដឹកបន្លែផ្លែឈើគ្រប់ចម្រុះ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ហើយ លោកបានបញ្ជាក់ថា រថយន្តដឹកទំនិញនោះ គឺបានបង់ពន្ធត្រឹមតែ២០%តែប៉ុណ្ណោះ។
ចំពោះបញ្ហាខាងលើនោះដែរ ភ្នាក់ងារPost News មិនអាចសុំការបកស្រាយពី មន្ត្រីគយបានឡើយដោយលោកឆ្លើយថា អតដឹង៕

https://youtu.be/SQmnrmeSMe8

ឃាត់រថយន្តដឹកទំនិញឃាត់រថយន្តដឹកទំនិញឃាត់រថយន្តដឹកទំនិញឃាត់រថយន្តដឹកទំនិញឃាត់រថយន្តដឹកទំនិញឃាត់រថយន្តដឹកទំនិញឃាត់រថយន្តដឹកទំនិញ

មតិយោបល់