ព័ត៌មានជាតិ

យកមុខរបររត់កង់បីបាំងមុខ​ តាមពិតជាចោរលួចកាច់កញ្ចក់ឡានយ៉ាងសកម្ម

ភ្នំពេញ: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៩៣ កែងផ្លូវ៣៥០ ស្ថិតសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចកាច់កញ្ចក់ឡាន។

ដំណើររឿង៖ មុនពេលកើតហេតុ នៅវេលាម៉ោង៦ និង ៤០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ជនសង្ស័យបានជិះម៉ូតូកង់បីឥណ្ឌា១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GY-5281 ធ្វើ សកម្មភាពកាច់កញ្ចក់រថយន្តម៉ាក ឡុចស៊ិស NX200T ពណ៌ស១គ្រឿង ចតនៅមុខផ្ទះ ហើយជនសង្ស័យតែងតែប្រព្រិត្តជាច្រើនដងសុទ្ធតែឡានស៊េរីទំនើបៗ។ ក្រោយកើតហេតុជាច្រើនដង សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាររហូតឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងបន្ទប់ផ្ទះសំណាក់នៅម្តុំផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញយកទៅសួរនាំ រួចក៏ឈានទៅដល់ការចាប់បានជនសង្ស័យម្នាក់ទៀតជាអ្នកបើកកង់បីឥណ្ឌារធ្វើសកម្មភាព។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់