ព័ត៌មានជាតិ

ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី​

​ ​លោក មុំ សុទ្ធា​រ៉ា ជា​អនុប្រធាន​អធិការកិច្ច អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ ត្រូវបាន​ប្រកាស​តែងតាំង​ជា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​៣ មេសា​នេះ បន្ទាប់​ពី​ប្រធាន​មន្ទីរ​មុន បាន​ចូលនិវត្តន៍ ។​

​ ​លោក មាស រដ្ឋា​វុឌ្ឍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​ចូលនិវត្តន៍ ក៏បាន​លើកឡើង ជា​ច្រើន​នូវ​កិច្ចការងារ ដែល​ខ្លួន​បាន បំពេញ​កន្លង​ទៅ​រហូត​មកដល់​ថ្ងៃ​ចូល​និវត្តន៍​នេះ ។​
​ ​លោក អ៊ុំ ម៉ា​រ៉ា អភិបាល​ខេត្ត​ព្រះវិហារ ក៏​បាន​មានប្រសាសន៍ថា កន្លង​ទៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ បាន​បំពេញ​ភារៈកិច្ច បាន​យ៉ាង​ល្អ ហើយ​មក​ដល់​ថ្ងៃនេះ គឺជា​ថ្ងៃ​ចូលនិវត្តន៍​របស់​ប្រធាន​មន្ទីរ​ចាស់ និង​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​បន្ត​ដឹកនាំ​មន្ទីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​នេះ​ទៅទៀត​។

​ ​នា​ឱកាស​នោះ​ដែរ ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ព្រះវិហារ​ថ្មី ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​តួនាទី​ជូន ត្រូវធ្វើ​យ៉ាងណា បន្ត​ដឹកនាំ​មន្ទីរ​នេះ​ឲ្យបាន​ហ្មត់ចត់ និង​ត្រូវ​ពង្រឹង​ផ្ទៃក្នុង ក្នុង​មន្ទីរ​ឲ្យបាន​រឹងមាំ​ថែម​ទៀត ដើម្បី​ទទួល​នូវ​ការ ទំនាក់ទំនង​គ្នា​ល្អ​រវាង​មន្ត្រី​ក្រោម​ឱវាទ ជាពិសេស គឺ​ជួយ​អភិ​វឌ្ឈន៍​ប្រទេស ជាតិឲ្យមាន​ការរីកច​ម្រើ​ន ។​

​ក្នុងពេលនោះ​ដែរ ឯកឧត្តម ញាណ ឡេង ក៏​បាន​ប្រគល់ សេចក្តីសម្រេច​តែងតាំង និង​ត្រា​ជូន​ប្រធាន​មន្ទីរ​ថ្មី​ផង​ដែរ ។​
​ ​នាពេល​នោះ​ដែរ លោក មុំ សុទ្ធា​រ៉ា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ទើបតែនឹង​តែងតាំង​ថ្មី ក៏​បាន​ធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា នឹង​យកចិត្តទុកដាក់​ក្នុង​ភារៈកិច្ច​ដែល​ខ្លួន​ទើបតែ​ទទួលបាន​ថ្មី និង​ពង្រឹង​នូវ​សាមគ្គី ផ្ទៃក្នុង រវាង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ប្រកបដោយ​ការទទួលខុសត្រូវ​នឹងមាន ប្រសិទ្ធភាព​ខ្ពស់ ព្រម​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​មន្ទីរ​ជំនាញ អង្គភាព​នានា​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​ល្អប្រសើរ៕

2014-04-04_134046

មតិយោបល់