ព័ត៌មានជាតិ

Update៖ អាសូរណាស់! ផ្ទះ១២ខ្នង មាន១៩គ្រួសារ រស់នៅត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់

ភ្នំពេញ: មានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន១២ខ្នង ស្មើរនឹង១៩គ្រួសារ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ផ្លូវលេខ៧២ ស្ថិតក្រុមទី២២១ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យចំនួន៤៦គ្រឿងរួមមាន៖
-រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧៥ឡាន
-រថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន
-រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៨ឡាន
-រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន
-រថយន្តពន្លត់អគ្គិភ័យឬស្សីកែវចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន
-ទើបរលត់ទាំងស្រុងនៅម៉ោង ៨ និង ០០នាទីយប់ថ្ងៃដដែល៕

មតិយោបល់