ព័ត៌មានជាតិ

នារីវ័យ ១៨ឆ្នាំម្នាក់ ត្រូវយុវជន ២នាក់ ចាប់រំលោភបូករហូតសន្លប់ ហើយរត់ចោលខ្ចៅស្ងោរ និងអំពៅសាង ពេលសន្តិសុខដើរទៅសួរនាំ

ភ្នំពេញៈ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីយុវជន ២នាក់ ចាប់រំលោភបូកនារីវ័យ ១៨ឆ្នាំម្នាក់ រហូតសន្លប់ស្តូកស្តឹង ចំណុចមាត់ស្រះជិតរង្វង់មូលមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ ពុធ អាយុ ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ទីលំនៅឯស្រុកពាមជរ ខេត្តព្រៃវែង និងម្នាក់ទៀតរត់ខ្លួនគេចបាត់ មិនស្គាល់អត្តសញ្ញាណ មុខរបរលក់ខ្ចៅស្ងោរ និងអំពៅសាង បានរត់ចោលរទេះម៉ូតូ ។
នារីរងគ្រោះឈ្មោះ ស.រ.ហ អាយុប្រហែល ១៨ឆ្នាំ ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីបុគ្គលិកសន្តិសុខ ដែលបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរស ២នាក់ និងនារីម្នាក់អង្គុយសាសងគ្នា។ លុះបន្តិចក្រោយមក គាត់ឃើញបុរសម្នាក់បានធ្វើសកម្មភាពរំលោភនារីរងគ្រោះ ចំណែកម្នាក់ទៀតឈរមើលផ្លូវ ។ ក្រោយជនសង្ស័យទី១រំលោភបានសម្រេចហើយ ជនសង្ស័យទី២ក៏អូសនារីរងគ្រោះទៅរំលោភកន្លែងមួយទៀត ហើយជនសង្ស័យទី១ ជាអ្នកឈរមើលផ្លូវវិញម្ដង ។ ពេលនោះគាត់ ក៏ដើរមកសួរនាំ ស្រាប់តែជនសង្ស័យទី២ដែលកំពុងតែរំលោភនារីរងគ្រោះ បានរត់គេចខ្លួនចូលព្រៃបាត់ រីឯជនសង្ស័យទី១ជាអ្នកមើលផ្លូវនោះ ក៏ស្ទុះរត់ដែរ តែត្រូវគាត់ចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់ ៕

មតិយោបល់