ព័ត៌មានជាតិ

រថយន្តFORDRAPTOR ស៊េរីទំនើបបើកលឿនដូចហោះ ទៅបុកឃឿនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចខាងលិចរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវR5 ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORDRAPTOR ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរតាមបណ្ដោយផ្លូវR5 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចខាងលើជាផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកឃឿនពុះចែកទ្រូង បណ្តាលឲ្យបែកបាក់ខូចខាតបន្តិចបន្តួចចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿនផ្លោងខ្ទាតឆ្លងទៅផ្លូវម្ខាងទៀតធ្លាក់ចេញពីផ្លូវរខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ អ្នកតំណាងខាងរថយន្តបង្កបានមកដល់ទីតាំងធ្វើការសម្របសម្រួល ដោយសុំចេញថ្លៃជួសឡើងវិញដើម្បីបញ្ចប់រឿង៕

មតិយោបល់