ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចកាច់កញ្ចក់រថយន្ត នៅខណ្ឌបឹងកេងកង

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង៤៥នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ) នៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង ៤៧នាទីយប់ និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យរួមមាន៖
១-ឈ្មោះ អៃ ដារ៉ា ហៅ រិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ឃាត់ខ្លួនថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៦និង៤៥នាទី នៅចំណុចផ្ទះសំណាក់មិនចាំយីហោផ្ទះលេខ៩៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីពេញ។
២-ឈ្មោះ មាស ធីចម្រើន ហៅ ប៊ុណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់រ៉ឺម៉កកង់៣ ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទី នៅចំណុចផ្លូវលេខ១៩៣កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចាប់យកវត្ថុតាង៖
-មួកប៉ារេ ពណ៌កាហ្វេចំនួន ០១
-កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ស ដងឈើប្រវែង ១៩សង់ទីម៉ែត្រ កម្ពស់ ៩០សង់ទីម៉ែត្រចំនួន ០១
-រ៉ឺម៉កកង់បី(PassApp) ពណ៌ស ផលិតនៅប្រទេសឥណ្ឌា លេខតួ ១៣៦៥៥ លេខម៉ាស៊ីន ៣៣៦៣២ ពាក់ផ្លាកលេខ ភ្នំពេញ១GY៥២៨១

ជនរងគ្រោះឈ្មោះ ប៉ូច នរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរប បុគ្គលិកក្រុមហ៊ុន។

សម្ភារ:បាត់បង់
-កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាកTOYOTA LEXUS NX 200T គ្មានផ្លាកលេខ

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់