ព័ត៌មានជាតិ

អាសូរណាស់! លោកតាម្នាក់រអិលជើងធ្លាក់ចូលទឹកអណ្ដូង បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង ១ និង ២៥នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ឡុង ម៉េត ភេទប្រុស អាយុ ៧៨ ឆ្នាំ។

មូលហេតុ៖ រអិលជើងធ្លាក់ចូលទឹកអណ្តូងបណ្តាលឲ្យលង់ទឹកស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ប្រកល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់