ព័ត៌មានជាតិ

នារី​ម្នាក់​អាយុ​ប្រហែលជា ​20​ ឆ្នាំ ​ត្រូវបាន​គេ​ចាប់រំលោភ​នៅ​ក្នុង​ឡាន​

ហេតុការណ៍​នេះ​កើតឡើង​នៅ​តំបន់​ golden ​ក្នុង​រដ្ឋ ​Amritsar​​ នៃ​ប្រទេស​ឥណ្ឌា​ម៉ោង​ប្រហែលជា​8​យប់​កាលពី​ថ្ងៃ​ច័ន្ទ​។​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹងថា​ជា​នារី​វ័យក្មេង​អាយុ​ប្រហែលជា​20​ឆ្នាំ​ជា​អ្នក​ធ្វើការ​នៅ​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង​។​ជនរងគ្រោះ​ត្រូវបាន​ក្រុម​ក្មេង​ពាល​មួយ​ក្រុម​ចាប់​ដាក់​ឡាន​របស់​ពួកគេ​បន្ទាប់ពី​នាង​កំពុង​អង្គុយចាំ​ឡានក្រុង​ដើម្បី​ត្រឡប់​ទៅផ្ទះ​វិញ​។​
rape
​របាយការណ៍​ប៉ូលីស​បាន​និយាយថា​បន្ទាប់​ពី​ចាប់​នាង​ដាក់​ក្នុង​ឡាន​ហើយក៏​មាន​បុរស​ពីរ​នាក់​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​រំលោភ​នាង​នៅ​ផ្នែក​ខាងក្រោយ​នៃ​ឡាន​ដោយ​ក្រោយមក​ក៏​មាន​បុរស​ពីរ​នាក់​ទៀត​ចូល​មក​ជំនួស​ផ្លាស់ប្តូរ​គ្នា​ដើម្បី​រំលោភ​។​នៅក្នុង​ពេល​កំពុង​ផ្លាស់​ប្តូរ​គ្នា​រំលោភ​ម្តង​ម្នាក់​នោះ​ពួកគេ​បាន​បើក​សម្លេង​ភ្លេង​នៅ​ក្នុង​ឡាន​ដើម្បី​ជា​ការងាយស្រួល​ក្នុងការ​ធ្វើ​សកម្មភាព​។​
​រយះពេល​ប្រហែល​មួយ​ម៉ោង​ក្រោយមក​ពួកគេ​បាន​ទម្លាក់​នាង​ចោល​នៅ​ពី​មុខ​សាលា​មួយកន្លែង​ដែល​មាន​ទីតាំង​នៅក្បែ​រមូ​ល​ដ្ឋា​ន​ទ័ព​របស់​ទាហាន​។​អ្នក​ដែល​បាន​ឃើញ​ជនរងគ្រោះ​បាន​រាយការណ៍​ទៅ​ប៉ូលីស​និង​ក្រុមគ្រួសារ​របស់​នាង​។​

​ក្រោយមក​នាង​ក៏​បាន​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ​ដើម្បី​ត្រួតពិនិត្យ​ពី​របួស​ប៉ុន្តែ​ជា​សំណាងល្អ​ខាង​ក្រុមគ្រូពេទ្យ​បាន​រាយការណ៍​ថា​នាង​ស្ថិត​នៅក្នុង​លក្ខណ​ប្រក្រតី​នៅឡើយ​។​
​ឥឡូវនេះ​ជនល្មើស​ត្រូវ​បាន​ខាង​ប៉ូលីស​កំណត់​មុខសញ្ញា​បាន​បី​នាក់​ដែល​មានឈ្មោះ​Adtya, Abhi និង​Rocky​ប៉ុន្តែ​នៅ​មិនទាន់​មាន​ការចាប់ខ្លួន​អ្នកណា​ម្នាក់​បាន​នៅឡើយ​ទេ​៕​

មតិយោបល់