ព័ត៌មានជាតិ

ក្នុង​មួយ​យប់​ទន្លេ​នៅ​ទ្វីប​អឺរ៉ុប​ក្លាយទៅជា​ទន្លេ​ឈាម​

​លោក Roman Podbrezova មាន​វ័យ ៦៥ ឆ្នាំ​មាន​ការ​ភ្ញាក់​ទាំង​ព្រឹក​នៅ​ពេល​ដែល​គាត់​បាន​ដើរ​ទៅ​ទន្លេ​ក៏​ឃើញ​ទឹក​ធ្លាប់តែ​ធម្មតា​ប្រែ​ក្លាយទៅជា​ពណ៌​ក្រហម​ទាំងអស់​។ ប្រជាជន​ដែល​នៅ​តំបន់​ផ្សេងទៀត​បាន​បន្ថែមថា វា​គួរឲ្យខ្លា​ច​ការពី​យប់​មុន​ខ្ញុំ​បាន​មក​ទីនេះ ហើយ​ឃើញ​អ្វី​គ្រប់​យ៉ាង​គឺ​នៅ​ធម្មតា​ដដែល​។ តាម​អបិយ​ជំនឿ​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ Myjava វា​គឺជា​សញ្ញា​នៃ​បាតុភូត​អាក្រក់ ហើយ​ពួកគេ​និយាយ​ថា​ទន្លេ​ឈាម​នេះ​គឺជា​កន្លែង​លាងបាប​ពី​កន្លែង​សត្វឃាត​នៅ​ប៉ែក​ខាងកើត​នៃ​ទន្លេ​។ តំណាង​ប៉ូលិស Antalova Elena មានប្រសាសន៍ថា​ពួកគេ​កំពុង​ធ្វើ​ការស៊ើបអង្កេត​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​ទឹក​ទន្លេ​ប្រែ​ទៅជា​ពណ៌​ក្រហម​។ លោក Elena បន្តទៀតថា ទឹកន្លេប្រែ​ពណ៌​ទៅ​ជា​ក្រហមបែបនេះ​អាច​បណ្តាលមកពី​មាន​ន​ណា​ម្នាក់​សម្លាប់​ត្រី ឬ​លាង​ធុង​ធំ​ដែល​មាន​ឈាម​ច្រើន​នៅក្នុង​ទន្លេ​នេះ​៕​
Blood River

មតិយោបល់