ព័ត៌មានជាតិ

ស្ត្រីម្នាក់បើករថយន្តLEXUS LX570ស៊េរីទំនើបទៅបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់

ព្រះសីហនុ: កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវក្រាលកៅស៊ូ យិ ជៀ ស្ថិតភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក LEXUS LX 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2Q-8816 បើកបរដោយឈ្មោះ នាង មន្នីវ៉ាន់ ភេទស្រី អាយុ ៥៣ ឆ្នាំ មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណ:មកដល់ផ្លូវកោងបានរេចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ស៊ីវ ខៀវ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់