ព័ត៌មានជាតិ

រថយន្តស្លាកលេខ ភ្នំពេញ 2AZ 9888 ដែលបុកម៉ូតូនៅសង្តាត់ចាក់អង្រែក្រោមពេលនេះសមត្ថកិច្ចឃាត់បានហើយ

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០នេះកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យសហការជាមួយប៉ុស្តិ៍នគរបាលទួលទំពូងទី១ ចុះឃាត់រថយន្តមួយគ្រឿងស៊េរី ម៉ាសឺដែសពាក់ស្លាកលេខ ភ្នំពេញ 2AZ 9888 ដែលបុកម៉ូតូបណ្តាលឲ្យមានជនរងគ្រោះនៅសង្តាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
បច្ចុប្បន្នរថយន្តខាងលើត្រូវយករក្សាទុកនៅអធិការខណ្ឌមានជ័យដើម្បីរងចាំម្ចាស់មកធ្វើការដោះស្រាយ៕

 

 

 

មតិយោបល់