ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យខូចខាតទាំងសងខាង និងរងរបួសធ្ងន់ស្រ្តីម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៤និង១៥នាទីនាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តម៉ាក ហ្វត ១គ្រឿង ក្នុងល្បឿនលឿនដល់ត្រង់ផ្លូវបំបែកជា៤ ជ្រុលចង្កូតបុករថយន្ត១គ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពេញទំហឹងបណ្តាលឲ្យខូ​​ចខាតទាំងសងខាងនិងរបួសធ្ងន់ស្រ្តីម្នាក់ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ផ្លាកលេខកំពង់ចាម 2-A4374 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូង មានល្បឿនយ៉ាងលឿន លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្ត១គ្រឿងទៀតម៉ាក ហ្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-BI5452 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវព្រៃស ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តហាយឡែនឌ័រ ពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ។ ចំណែកឯរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

បន្ទាប់ពីកើតហេតុរួច កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់